Home ព័ត៌មានថ្មីៗ ក្លាយជាមនុស្សឈាមត្រជាក់! ក្រោយទៅមើលតោខ្លួននៅភ្នំតាម៉ៅរួចហើយ ស្រាប់តែម្ចាស់តោ ពោលពាក្យធ្ងន់ៗបែបនេះថា…

ក្លាយជាមនុស្សឈាមត្រជាក់! ក្រោយទៅមើលតោខ្លួននៅភ្នំតាម៉ៅរួចហើយ ស្រាប់តែម្ចាស់តោ ពោលពាក្យធ្ងន់ៗបែបនេះថា…

221
0

ជុំវិញរឿងរ៉ាវប៉ុន្មានថ្ងៃនេះទាក់ទងនឹងការដកហូតសត្វតោមួយក្បាល ហាក់ផ្ទុះការចាប់អារម្មណ៏ខ្លាំងនៅលើបណ្តាញសង្គមហ៊្វេសបុក។ ជាក់ស្តែងក្រោយពីដកហូតសត្វតោពី~

សំណាក់ម្ចាស់ជាជនជាតិចិនរួចមក តោកម្សត់មួយនេះ ត្រូវបានបញ្ចូនឲ្យទៅស្នាក់ការសង្រ្គោះសត្វព្រៃភ្នំតាម៉ៅ ប៉ុន្តែបន្ទាប់ពីបានបញ្វូនមកភ្នំតាម៉ៅ សត្វតោរូបនេះហាក់មិន~

ឃ្លានអាហារ រហូតទាល់តែនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ ម្ចាស់ជនជាតិបានទៅលេង ឃើញថាវាស្ទុះមកអោបម្ចាស់វាពោរពេញដោយការនឹករលឹកយ៉ាងខ្លាំង៕~

ហើយក្នុងថ្ងៃជាមួយគ្នានេះដែរ ស្រាប់តែម្ចាស់សត្វតោនោះ ដោយប្រើប្រាស់ហ្វេកប៊ុកឈ្មោះ Qi Xiao បានបង្ហោះពាក្យពេចន៍ដូចខាងក្រោមថា៖~

ក្នុងរយះមួយឆ្នាំនេះ សត្វតោមិនដែលចេញពីខ្លោងទ្វារផ្ទះម្ដងទេ ហើយក៏មិនដែលលេចមុខនៅទីសាធារណៈដែល ខ្ញុំគ្រាន់តែស្រឡាញ់សត្វប៉ុណ្ណោះ មិនមែនត្រឹមតែជាសត្វតោនឹងឆ្កែទេ ~

នៅមានសត្វពពែទៀតចិញ្ចឹមជាមួយសត្វតោជាមួយគ្នា។ ដើម្បីកុំអោយសត្វតោបំភ័យប្រជាជន ខ្ញុំបានធ្វើរបងរនាំងខ្ពស់បាំង ហើយវាមានសុខភាពល្អ មិនដែលត្រូវបានគេធ្វើបាបរំលោភបំពាន ~

សាច់គោឆ្អិន ៦ គីឡូក្រាមក្នុងមួយថ្ងៃ ទឹកដោះគោ ១ គីឡូក្រាម ប្រសិនបើខ្ញុំប្រើប្រាស់តោដើម្បីរកប្រាក់ចំណេញ ខ្ញុំគ្រាន់តែស្រឡាញ់សត្វប៉ុណ្ណោះ ខ្ញុំមិនចង់អោយពួកគេស្លាប់ទេ ~

ថែរក្សាពួកគេដោយក្តីស្រឡាញ់របស់ខ្ញុំ វាត្រូវបានខ្ញុំចិញ្ចឹមតាំងពីនៅតូចហើយក៏មានមនោសចេតនា ខ្ញុំទទួលយកការពិន័យដែលរដ្ធដាក់ពិន័យលើខ្ញុំ ហើយ នឹងធ្វើច្បាប់ចិញ្ចឹមដោយស្របច្បាប់~

ដែលពាក់ព័ន្ធដោយគ្រាន់តែសង្ឃឹមថារដ្ឋាភិបាលអាចបើកចិត្តហើយឱ្យខ្ញុំទទួលយកតោខ្ញុំត្រលប់មកវិញ ពីមុនខ្ញុំក៏ធ្លាប់ធ្វើសប្បុរសធម៌ដែរ ប៉ុន្តែការតបស្នងមកខ្ញុំវិញគឺបែបនេះ~

ចឹងថ្ងៃក្រោយអ្នកដែលធ្វើល្អក្លាយជាអាក្រក់ ធ្វើឱ្យមនុស្សដែលមានទឹកចិត្តល្អក្លាយជាឈាមត្រជាក់~