Home ចំណេះដឹង អស្ចារ្យណាស់! នេះជាមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា នៅលើភ្នំ….

អស្ចារ្យណាស់! នេះជាមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា នៅលើភ្នំ….

172
0

គិរីរម្យ គឺជាជួរភ្នំដ៏មនោរម្យ ដែលមានទស្សនីយភាពធម្មជាតិស្រស់ស្រាយ រហូតដល់មហាវីរក្សត្រសព្វព្រះទ័យសាងសង់ព្រះរាជដំណាក់សម្រាប់កម្សាន្តនៅទីនោះផងដែរ។~

ដោយសារតែទីនោះមានសក្តានុពលធម្មជាតិស្រស់ស្រាយដូចជាឋានលើ ថែមទាំងមានកន្លែងកម្សាន្តជាច្រើនកន្លែងដូចជាព្រៃព្រឹក្សា ទឹកធ្លាក់ និងដងជ្រោះដ៏ស្រស់ស្អាតអស្ចារ្យនោះ ទីនោះតែងតែទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិមកកម្សាន្ត ថែមទាំងមានអ្នកទៅបោះតង់សម្រាកលំហែអារម្មណ៍ទៀតផង។~

កាន់តែពិសេសពេលនេះលើភ្នំគិរីរម្យ មានការកសាង មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជាដ៏ធំមួយនៅលើនោះ ដោយពេលនេះការស្ថាបនាបានរួចរាល់ជាបណ្តើរហើយៗ មើលទៅពិតជាស្កឹមស្កៃ និងជ្រះថ្លាខ្លាំងណាស់ តែមិនទាន់មានព័ត៌មានច្បាស់ការណាមួយបញ្ជាក់ថានឹងសាងសង់រួចនៅពេលណា និងមានឈ្មោះជាផ្លូវការថាអ្វីនោះទេ។~

ដូច្នេះមកតាមដានការស្ថាបនាមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ដូចខាងក្រោមនេះ ៖~ ប្រភពរូបភាពពី ៖ ញុឹក ប៊ុនថា