Home ប្លែកៗ ដាច់ផ្ងារតូង ! តាមពិតស្រីស្អាតសាច់ទ្រលុកទ្រលន់ ឡើងអង្គុយលើបង្កាន់ដៃស្ពាន ព្រោះតែ….

ដាច់ផ្ងារតូង ! តាមពិតស្រីស្អាតសាច់ទ្រលុកទ្រលន់ ឡើងអង្គុយលើបង្កាន់ដៃស្ពាន ព្រោះតែ….

136
0

រាជធានីភ្នំពេញ ៖ នារីវ័យរូបស្រស់សាច់សខ្ចីទ្រលុកទ្រលន់ម្នាក់ បានឡើងទៅអង្គុយលេងលើបង្កាន់ ដៃស្ពានអាកាសស្ទឹងមានជ័យទាំងកណ្តាលអធ្រាត្រ ត្រូវបានអ្នកដំណើរប្រទះឃើញ ស្មានតែនាងគិតខ្លីចង់លោតសម្លាប់ខ្លួន ក៏រាយការណ៍ប្រាប់សមត្ថកិច្ចមកអន្តរាគមន៍។~

លុះពេលសមត្ថកិច្ច មកដល់ប្រាប់ឲ្យនាងចុះវិញ នាងប្រាប់ថា មកពីនាងមានអារម្មណ៍ស្អុះស្អាប់ពេក ក៏ទៅ អង្គុយលេង ដើម្បីស្រូបយកខ្យល់ត្រជាក់ៗប៉ុណ្ណោះ ធ្វើឲ្យសមត្ថកិច្ច និងអ្នកសារព័ត៌គួកទ្រូងហួសចិត្តគ្រប់គ្នា។~

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ នៅ ចំណុចផ្លូវកោង លើស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។~

សមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ បានបញ្ជាក់ប្រាប់ថា នារីរូបស្រស់នោះ ពុំត្រូវ បានស្គាល់អត្តសញ្ញាណឡើយ គ្រាន់តែពិនិត្យ តាមភិនភាគមានអាយុប្រមាណ២០ឆ្នាំ ស្នាក់នៅ ម្តុំគល់ស្ពានស្ទឹងមានជ័យ ក្នុងសង្កាត់បឹងសាឡាង ~

ខណ្ឌទួលគោក (ក្បែរកន្លែងកើតហេតុ)។ នៅមុនពេលកើតហេតុ គេឃើញនារីរូបស្រស់ខាងលើ បានធ្វើដំណើរ ដោយថ្មើរជើង ឡើងទៅលើស្ពានអាកាសស្ទឹង មានជ័យ រួចឈរលេងមួយសន្ទុះ ក៏ឡើងទៅ អង្គុយលើបង្កាន់ដៃស្ពានតែម្តង ស្មានតែនាង ប្រុងឡើងលោតសម្លាប់ខ្លួន។~

ឃើញដូច្នោះប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានរាយការណ៍ ប្រាប់សមត្ថកិច្ច និងអ្នកសារព័ត៌មានទៅដល់ កន្លែងកើតហេតុ ហើយជួយនិយាយលួងលោម នាំនារីម្នាក់នោះ រួចអ្នកសារព័ត៌មានក៏ចាប់ ទាញដៃនាងចុះមកក្រោមវិញ ~

និងជូនទៅកន្លែង មានសុវត្ថិភាព ដើម្បីសួរនាំដំណើររឿង។ ស្រាប់តែនាងបានឆ្លើយយ៉ាង ខ្លីថា “មានអារម្មណ៍ស្អុះស្អាប់ពេក ក៏ទៅអង្គុយ លេងលើស្ពានស្រូបយកខ្យល់ត្រជាក់ៗប៉ុណ្ណោះ”។ បន្ទាប់មក នាងបានដើរចុះទៅក្រោមស្ពានវិញបាត់ទៅយ៉ាង~រំភើយ៕