Home ជីវិត និងសង្គម ចុងបញ្ចប់នៅតែបែបនេះ! ចំណងស្នេហ៍ សឿ សុធារ៉ា និង សាពូន មីដាដា ចុងក្រោយក៏ត្រូវបានបង្ហាញច្បាស់ៗបែបនេះ!

ចុងបញ្ចប់នៅតែបែបនេះ! ចំណងស្នេហ៍ សឿ សុធារ៉ា និង សាពូន មីដាដា ចុងក្រោយក៏ត្រូវបានបង្ហាញច្បាស់ៗបែបនេះ!

239
0

កាលពីពេលកន្លងទៅ មហាជនអ្នកគាំទ្រមួយចំនួនប្រាកដជាបានកើតចិត្តសង្ស័យមិនខាននឹងចំណងស្នេហ៍ប្តីប្រពន្ធរវាងតារាសម្តែងអ្នកនាង សឿ សុធារ៉ា និង លោក សាពូន មីដាដា ថាអាចនឹងបែកបាក់គ្នា ដោយជារឿយៗគេឃើញអ្នកនាង សឿ សុធារ៉ា តែងតែបង្ហោះសារត្អូញត្អែរប្លែកៗហាក់ចង់បង្ហាញឱ្យមហាជនបានដឹងថា នាង និង ប្តី បានឈានដល់ផ្លូវបំបែក ។~

យ៉ាងណាមិញ ស្រាប់តែពេលថ្មីៗនេះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមានការភ្ញាក់ផ្អើល និង ស្រឡាំងកាំងយ៉ាងខ្លាំង បន្ទាប់ពីអ្នកនាង សឿ សុធារ៉ា បានបង្ហោះសារជាបន្តបន្ទាប់ ពោលពាក្យហៅស្វាមីយ៉ាងផ្អែមដូចស្ករឡើងវិញ មិនដូចការបង្ហោះសារលើកមុនៗត្អូញត្អែរពីរឿងជីវិតគូ ដែលធ្វើឱ្យកើតមានពាក្យចចាមអារ៉ាមថាអ្នកទាំងពីរអាចនឹងលែងលះគ្នានោះ ។~

បើយើងងាកទៅមើលលើទំព័រហ្វេសប៊ុក អ្នកនាង សឿ សុធារ៉ា កាលពីថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២១ កន្លងទៅ អ្នកនាងបានបង្ហោះហៅលោក សាពូន មីដាដា លោកប្តីពេញៗមាត់ ។ រីឯនៅថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២១ វិញ អ្នកនាងបានបង្ហោះសារ ព្រមទាំងភ្ជាប់រូបភាពជួបជុំគ្រួសារតូចរបស់ខ្លួន ដោយពោលពាក្យថា ត្រូវការស្វាមីជាទីស្រឡាញ់ខ្លាំងមិនអាចខ្វះបាន ។~

សារអមនឹងរូបភាពនោះ អ្នកនាង សឿ សុធារ៉ា រៀបរាប់ថា «លោកប្តីប្រាប់ថា ប្រពន្ធបងជានារីចូលចិត្តពាក្យផ្អែម ជឿពាក្យអង្វរ អូនឈប់ត្រឹមនេះចុះ បងបង្រៀនអូន បងឱបក្រសោបអូន Yes I Need U My Dear Boos Husband» ៕~