Home ចំណេះដឹង កម្រមានណាស់គ្រូពេទ្យបែបហ្នឹងនោះ🙏😱! គ្រូពេទ្យត្រូវស្រក់ទឹកភ្នែកដោយសារបងស្រីម្នាក់លើកដៃសំពះធ្វើរឿងបែបនេះ…..

កម្រមានណាស់គ្រូពេទ្យបែបហ្នឹងនោះ🙏😱! គ្រូពេទ្យត្រូវស្រក់ទឹកភ្នែកដោយសារបងស្រីម្នាក់លើកដៃសំពះធ្វើរឿងបែបនេះ…..

241
0

ប្រិយមិត្តជ្រាបហើយថា រឿងគ្រូពេទ្យចិត្តធម៌ សម្រាប់ប្រជាជនកម្ពុជាយើង អ្នកខ្លះគិតថា មិនមានទេសម្រាប់ពួកគាត់ តែការពិតជាក់ស្តែង គឺមានច្រើនដែរ គ្រាន់តែពួកគាត់ ខ្លះក៏ជួយហើយមិនបញ្ចេញមុខ ខ្លះទៀតជួយហើយជួយទៀត មិនចង់បានមុខមាត់អ្វីទេ ~

ព្រោះអ្វីដែលពួកគាត់ចង់បាននោះ មិនមែនលុយកាក់ ការសរសើរបញ្ជូ ការបានបុណ្យសក្តិនោះទេ អ្វីដែលគាត់ចង់បាននោះ គឺក្រោយពីពួកគាត់ជាគ្រូពេទ្យបានជួយព្យាបាលហើយនោះ អ្នកជំងឺរបស់គាត់ម្នាក់ៗ បានធូស្រាលពីជំងឺ ជាសះស្បើយពីជំងឺ~

ហើយអ្វីដែលពិសេសទៀតនោះ គឹស្នាមញញឹមរបស់អ្នកជំងឺដែលពោរពេញទៅដោយការសប្បាយរីករាយ ដែលបានដឹងខ្លួនបានជាសះស្បើយ ហើយពេលខ្លះនោះគ្រាន់តែលឺថា អរគុណគ្រូពេទ្យដែលបានជួយពួកខ្ញុំជាពីជំងឺនោះ ពួកគាត់ជាគ្រូពេទ្យនោះមាន~ការសប្បាយចិត្តពន់ពេកហើយ

ព្រោះថា ពួកគាត់មានមោទនភាពណាស់ដែលអាចសង្រ្គោះអ្នកទំាងអស់គ្នាពីជំងឺផ្សេងៗបាន តើអ្នកដឹងទេថា អាវសដែលគាត់ពាក់នៅលើស្មានោះវាមានទំងន់ប៉ុណ្ណាទេ ហើយមានឩបសគ្គយ៉ាងណាទេ ទំរាំគាត់យកបាន គឺពួកគាត់បានប្រឹងប្រែងខ្លាំង~ណាស់ដើម្បីបានវា ហើយពាក់វាមកព្យាបាលអ្នកទាំងអស់គ្នា។

អញ្ចឹងពេលដែលពួកគាត់ព្យាបាលអ្នកទាំងអស់គ្នា ជួយអ្នកទាំងអស់គ្នាម្តង ហើយបានជោគជ័យនោះគឺពួកគាត់សប្បាយចិត្តណាស់ គ្មានគ្រូពេទ្យណាម្នាក់ចង់មើលអ្នកជំងឺខ្លួនមិនអោយជានោះទេ គ្មានគ្រូពេទ្យណាម្នាក់ចង់អោយអ្នកជំងឺដែលខ្លួនព្យាបាល~ស្លាប់នោះទេ។

ហើយម្យ៉ាងវិញទៀត គ្រូពេទ្យខ្លះជួយអ្នកជំងឺក្រីក្រ ក៏មិនដែលរំពឹងបានផលតបស្នងផ្សេងៗពីអ្នកជំងឺមកវិញដែរ ហើយពេលខ្លះជួយអ្នកជំងឺក្រីក្ររហូតដល់ភ្លេចថាបានជួយអ្នកណាខ្លះ ជួយពេលណា ហើយភ្ញាក់ខ្លួនព្រឹតពេលអ្នកជំងឺរបស់ខ្លួនដែលធ្លាប់ជួយ ~ធ្លាប់ព្យាបាល

បានជួយខ្លួនហើយ និយាយពាក្យថាអរគុណហើយ និយាយរំលឹករឿងរា៉វរបស់គាត់ទើបចំា។ ជាក់ស្តែកដូចថ្ងៃនេះអញ្ចឹង មានគ្រូពេទ្យចិត្តធមិយើងម្នាក់ ដែលគាត់ធ្លាប់ជួយអ្នកជំងឺក្រីក្រយ៉ាងជាច្រើន ហើយគាត់បានស្រក់ទឹកភ្នែកព្រោះតែរឿងមួយនេះ ~ហើយគាត់បានរៀបរាប់បែបនេះថា៖

ខ្ញុំស្រក់ទឹកភ្នែកដោយសារគាត់លើកដៃសំពះអរគុណ។បងស្រីគាត់មានរបររើសអេតចាយនិងទិញអេតចាយតាមរទេះគាត់មកប្រាប់ថាថ្ងៃនេះរកបានតែ2000៛ទេអត់លុយមែនតែប្តីឈឺក្តៅគ្រុនផ្តាសាយធំមកសុំជឿថ្នាំ។ខ្ញុំនិយាយថាអត់អុីទេអ្នកអត់លុយក៏~អាចជឿថ្នាំខ្ញុំយកទៅពិសារបានគ្រប់គ្នា។

ខ្ញុំតែងប្រាប់អ្នកខ្សត់ជានិច្ចដូចកាលបងស្រីកម្មកររោងចក្រកូនក្តៅខ្លួនអត់ហ៊ានមករកថ្នាំអោយកូនលេបព្រោះអត់លុយរោងចក្រអត់ទាន់បើកលុយកូនគាត់ក្តៅតាំងពីថ្ងៃរហូតល្ងាចភ្លៀងទើបដាច់ចិត្តទទូលឆ័ត្រមករកថ្នាំអោយកូនលេប ។~

ក្រោយមកមានកម្មករសំណង់ខាងផ្លូវ60ម៉ែតអត់លុយដូចគ្នាដាច់ចិត្តមកសុំជឿថ្នាំ។ខ្ញុំអោយជឿគ្រប់គ្នាសំរាប់អ្នកខ្សត់ដោយក្នុងចិត្តមិនគិតរំពឹងសំណងទេតាមទឹកចិត្តគាត់សងក៏សងមិនសងក៏អត់។មានយប់មួយម៉ោង10យប់អុីមួយមកគោះទ្វារ~

ខ្ញុំឆ្ងល់ណាស់ថាមកគោះអុីយប់ដល់សួរគាត់ថាទើបមកពីថៃមកសងលុយជំពាក់ថ្លៃថ្នាំកាលឆ្នាំមុនលឺហើយចង់ស្រក់ទឹកភ្នែកចោលអោយគាត់ខ្លះទៀតអត់យកតាមលុយនៅសល់ទេ។ខ្ញុំមិនដឹងម៉េចចិត្តទន់អាណិតអ្នកក្រ។ខ្ញុំជឿថាអ្នកក្រពិតប្រាកដគឺស្មោះត្រង់~ណាស់។