Home ជីវិត និងសង្គម ហួសចិត្តនិយាយមិនចេញ សពក៏គេរកស៊ីជាមួយដែរ! ឯកឧត្តម អ៊ឹម បុរិន្ទ ទំលាយខ្ទេចគ្មានសល់រឿង តាអាចារ្យ យាយជី ធ្វើស៊ីសាហាវរឿងថ្លៃបូជាសព….

ហួសចិត្តនិយាយមិនចេញ សពក៏គេរកស៊ីជាមួយដែរ! ឯកឧត្តម អ៊ឹម បុរិន្ទ ទំលាយខ្ទេចគ្មានសល់រឿង តាអាចារ្យ យាយជី ធ្វើស៊ីសាហាវរឿងថ្លៃបូជាសព….

78
0

ឯកឧត្តម អ៊ឹម បុរិន្ទដែលជាគណៈកម្មការរៀបចំបុណ្យជាតិ អន្តរជាតិ និងជាគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្របានបង្ហោះសារលើបណ្ដាញសង្គមហ្វេបុករបស់ ឯកឧត្តមដោយរៀបរាប់ថា~

អារាមកំពុងធ្វើអាជីវកម្មលើមរណៈទុក្ខ ក្រុមគ្រសារដែលមានទុក្ខធ្ង ន់ដោយមានសាច់ញាតិទទួលមរណៈភាព ក្រុមគ្រួសារសាច់ញាតិបង្កើតឳពុកម្ដាយបងប្អូនបង្កើតៗដែលរស់នៅជាទូទៅភាគច្រើន ច្រើនបា ត់ ប ង់ ម្ចាស់ការពួកគាត់មានកង្វល់ជាខ្លាំ ងទុក្ខព្រួយខ្លាំងគិតរឿងអ្វីមិនចេញនោះឡើយ។~

យល់ស្ថា ន កា រ ណ៍ ដូចនេះក្រុមឱកាសនិយមក្រុមអាចារ្យយោគីដូនជីតាជីដែលរស់នៅដុះស្លែរក្នុងទី ប៉ា ឆា ស្គា ល់ ស្ថា ន ការណ៍ចំពោះអ្នករ ង ទុក្ខដូច្នេះឆ្លៀតឱ កាស ធ្វើអាជីវកម្មលើសា ក ស ព លើក្រុមគ្រួសារដែលជ ន រ ង គ្រោះ ជួបនឹងមរណៈទុក្ខ។ជាក់ស្ដែងនៅថ្ងៃទី១៧-១៨ខែមិថុនាឆ្នាំ២០២១រូបខ្ញុំបានជួបផ្តាល់ដែលបានបា ត់ ប ង់ កូនស្រីជាទីស្រឡាញ់ ខ្ញុំបានដឹ ក ស ព ទៅដំកល់ធ្វើបុណ្យនឹងបូ ជា ស ព នៅបរិវេណទីប៉ាឆាវត្តសំបួរមាសភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោរាជធានីភ្នំពេញ។~

អំពីរថយន្តដឹកស ព ចេញពីបុរីពិភពថ្មីចំការដូងដល់ទីប៉ាឆាវត្តសំបួរចម្ងាយ១២០០ម៉ែត្រ តម្លៃ៨០ដុល្លារអាមេរិកស្មេីរនឹង(៣២៨.០០០៛០០) មេ រុ បូ ជា ស ព(មេ រុរបស់វត្ត)ដែលពុទ្ធបរិស័ទមានសទ្ធាជ្រះថ្លាកសាងទុកបូ ជា ស ព ពុទ្ធសាសនិកជន(មេ រុកសាងអំពីថ្ម)តម្លៃស ពមួយរូប ៧០០ដុល្លារអាមេរិកស្មើនឹង២.៨៧០.០០០៛០០~

ក្នុងនោះមានក្ដារ ម្ឈូ ស ធ្វើអំពីក្ដារកុងផ្លាកេមួយសម្រាប់ដាក់ ស ព។ ឫស្សីដាក់សំឡីជ្រលក់ប្រេងកាតមួយដើមសម្រាប់ឈួ លភ្លើ ងតម្លៃ ៤៨.០០០៛០០។ដោយឡែករួមមានលោកអាចារ្យយោគីពីរនាក់និងយាយជី៥ទៅ៦នាក់គាត់និយាយថាគាត់រស់នៅទីនេះរកស៊ីមុខរបរនឹង២០ឆ្នាំមកហើយ។ពួកគាត់តែងតែណែនាំពួកយើងទិញនេះទិញនោះដាក់ឱ្យ ស ព ក្រុមគ្រួសារដែលកំពុងរ ង ទុ ក្ខ និងសោគសង្រែងអាណិតកូនផងបងឬប្អូនផងចេះតែធ្វើតាមគាត់ទាំងអស់ហើយរបស់ទាំងអស់នោះ~ថ្លៃៗកប់ពពក។

នៅមានរឿងគួរឱ្យហួសចិត្តពីររឿងទៀតនោះគឺ៖ ទី១ គឺប៉ាឡុ ងដែលរៀបចំសម្រាប់ ស ព តម្លៃ ៨០ដុល្លារ ស្មើ៣២៨.០០០៛០០ដែលអាចារ្យតម្រូវឱ្យជាវដែរនោះ យើងខ្ញុំសង្កេតឃើញថាគ្រាន់តែដាក់បញ្ឈរក្បែរៗទីនោះតែមិនបានឱ្យព្រះសង្ឃវេរទេ ហើយចប់កម្មវិធីហើយក៏មិនឃើញព្រះសង្ឃយកទៅដែរ។~

ទី២ចំណែកយាយជីដែលគាត់រស់នៅប្រកបរបរនេះដុះស្លែរនោះគាត់បានដើរប្រមូលក្រដាស់មាសក្រដាស់ប្រាក់ដែលយើងបាចនៅពេលហែរ ស ព ជុំវិញមេរុនោះមករៀបចំទុកវិញសម្រាប់លក់ឱ្យ ស ព ក្រោយៗទៀត។សម្រាប់លោកអាចារ្យយោគីយាយជីការចំណាយទៅលើពួកគាត់ត្រូវចំណាយប្រហែល៣០០ដុល្លារទៀត។~

នៅមានរឿងតូចតាចជាច្រើនទៀតដែលខ្ញុំមិនចង់និយាយ។ នៅក្នុងពិធីបុណ្យ៧ថ្ងៃរបស់កូនខ្ញុំ មានលោកតាលោកយាយមកពីទីផ្សេងៗខ្ញុំបាននិយាយរឿងនេះប្រាប់គាត់គាត់បានឆ្លើយតបមកខ្ញុំថា នៅវត្តគាត់បូ ជា ស ព មួយថ្លៃ១៥០០ដុល្លារ ខ្លះទៀតថាវត្តគាត់ដល់ទៅ១៨០០ដុល្លារឯណោះ។អីចឹងវត្តដែលមានមេរុភាគច្រើននៅទីក្រុងភ្នំពេញគឺបូ ជា ស ព មួយៗមានតម្លៃខ្ពស់ណាស់ស្ទើគ្រប់វត្តទៅហើយ។~

សម្រាប់ជនដែលមានថវិការគួរសមវាមិនអីទេតែសម្រាប់ជនក្រីក្រវិញតេីយ៉ាងណាទៅ សូមពិចារណាផង។ សួរថាព្រះគ្រូចៅអធិការវត្ត មេភូមិ ចៅសង្កាត់ ខណ្ឌ ចៅហ្វាយក្រុងក្រសួងធម្មការដឹងរឿងអស់នេះទេបើមិនដឹងគួរចា ត់ វិធានការដើម្បីរក្សាតម្លៃព្រះពុទ្ធសាសនារក្សាជំនឿទំនៀមទម្លាប់សាសនាកុំឱ្យពួកឱកាសនិយមឆ្លៀ តឱកាសបំផ្លាញព្រះពុទ្ធសាសនាផង បំផ្លា ញប្រពៃណីទំនៀមទម្លាប់សាសនាផង ក្នុងពេលវេលាដែលប្រជាពលរដ្ឋកំពុងរ ង ទុក្ខ ដោយសារកូវីដ-១៩ផង។~