Home ជីវិត និងសង្គម ឧត្តមសេនីយ៍ ទី ចំរើនកុសល ហួសចិត្តរឿង បុរសម្នាក់មុនដកឡានទារឲ្យបង់លុយ $400 ស្រាប់តែ គាត់បែបនេះតែម្តង…

ឧត្តមសេនីយ៍ ទី ចំរើនកុសល ហួសចិត្តរឿង បុរសម្នាក់មុនដកឡានទារឲ្យបង់លុយ $400 ស្រាប់តែ គាត់បែបនេះតែម្តង…

349
0

រឿងរ៉ាវពិតមួយក្នុងសង្គមយើង កំពុងតែទទួលបានការចែករំលែកយ៉ាងហូហែរនៅលើបណ្ដាញសង្គម ដែលជាករណីបុរសម្នាក់ ត្រូវបានតម្រូវឲ្យបង់លុយ ៤០០ដុល្លារ នៅពេលដែលទៅដករថយន្តចេញពីអធិការស្រុក ក្រោយទូទាត់សំណងរឿងគ្រោះថ្នាក់ចរាចរណ៍រួចរាល់។~

បុរសឈ្មោះថា Rith Thy បានរៀបរាប់ថា ៖“ឡានខ្ញុំបុកគ្នាបានយល់ព្រមដោះស្រាយបញ្ជប់រឿង និងទូរទាត់សំណងរួចរាល់ហេីយនៅអធិការស្រុករួចរាល់ហេីយខាងខ្ញុំជាអ្នករងគ្រោះហេីយខ្ញុំក៏ព្រមទទួលយកសំណងហេីយដែរ​ តែពេលទៅដកឡានត្រូវអស់លុយ​ 400$ ទៀត~

ខាងខ្ញុំជាជនរងគ្រោះរកតែលុយធ្វេីឡានមិនគ្រប់ផងម​បានលុយណាអោយថ្លៃដកឡានបួនប្រាំរយទៀត។ សុំអត់យលលម៉ងខាងខ្ញុំជនរងគ្រោះសោះអស់លុយថ្លៃអីគេទៀត400$។ សូមបងប្អូនជួយគិតបន្តិចមេីលចាប់ទុកថាខ្ញុំល្ងង់ចោះជួយគិតគ្នាផង។”~

រឿងរ៉ាវនេះ ទទួលបានការចាប់អារម្មណ៍ពីឧត្តមសេនីយ៍ ទី ចំរើនកុសល ដោយនៅលើទំព័រផ្លូវការរបស់លោកបានចែករំលែករឿងរ៉ាវនេះ ជាមួយនឹងខេបសិនដែលសរសេរថា ៖ “នៅកន្លែងណាតម្រូវឲ្យបង់ប្រាក់៤០០ដុល្លា? ហើយសម្រាប់សេវាអីដែរ ?”~

ភ្លាមនោះដែរ ក៏មានអ្នកចូលឆ្លើយតបនឹងសំនួររបស់ ឧត្តមសេនីយ៍ ទី ចំរើនកុសល មួយចំនួនថា ៖~

“ថ្លៃមេីលថែទាំទេដឹង”…”ប្រហែលជាថ្លៃមេីលឡានខូចទេដឹង,ពីព្រោះពួកគាត់យកនេះជាលេសទារលុយ”…”ប្រហែលគេគិតសេវាឡានស្ទួច សេវាថែទាំនិងចំណតហើយមើលទៅបង”…”បើម្ចាស់ឡានគាត់មានទឹកចិត្ត ជូនតាមសទ្ធា បែបជាមិនអីទេ តែនេះតំរូវអោយ$$$។ ហើយរឿង១ទៀតអាចថ្លៃជួលឡានស្ទូចក៏ថាបាន យកលើសតំលៃទីផ្សារបន្តិចទៅ ក្រែងសល់បាន បៀរ ឬ សាច់ក្លែម😃😃😃”…~

“គ្មានអ្វីចម្លែកទេ ព្រោះជាប្រពៃណីរបស់ពួកគាត់ ដែលបានធ្វើជាយូរមកហើយ, ខ្ញុំសង្ឃឹមថាគ្រាប់ល្ពៅទាំងនោះ គួរតែកាយចេញអោយអស់ទើបល្អ តែក្តីសង្ឃឹមនេះដូចជានៅឆ្ងាយណាស់ មិនអាចហៅបានលឺទេ…៕”~

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​