Home ប្លែកៗ ព្រីម លីហ្សា ខ្ជិលឈឺក្បាលនឹងពាក្យរិះគន់ នៅតែសម្ញែងដើមទ្រូង​ទ្រលុក​ទ្រលន់​លើ​…..

ព្រីម លីហ្សា ខ្ជិលឈឺក្បាលនឹងពាក្យរិះគន់ នៅតែសម្ញែងដើមទ្រូង​ទ្រលុក​ទ្រលន់​លើ​…..

67
0

រាជធានីភ្នំពេញ ៖ ព្រីម លីហ្សា ជាតារាស្រីមួយរូបចំណោមតារាជាច្រើន ដែល​ជាប់​រហ័ស​នាម​​បិតាស៊ិចស៊ី និង​លេងខ្លួនបែបនារីហាយសូ Brand Brand ជាពិសេសគឺការស្លៀកសំលោកបំពាក់ Fashion ​បញ្ចេ​ញ​ល្វែង​លើ សាច់​សខ្ចី ធ្វើឱ្យ​ប្រុស​ៗ​ជ្រួល​ជ្រើមតែម្ដង ។~

យ៉ាងណាការស្លៀកពាក់បែបស៊ិចស៊ីជ្រួលម្ដងម្កាលនោះ ព្រីម លីហ្សា ក៏ត្រូវបានមហា​ជន​អ្នក​ប្រើ​ប្រា​ស់​​បណ្ដាញសង្គមមួយចំនួន​សម្ដែង​ការមិន​ពេញចិត្ត និងរិះគន់​ជាញឹក​ញយ​ផង​ដែរ ប៉ុន្តែ​​​តា​រា​​​ស្រីរូប​នេះមិន​ដែលខ្វាយ​ខ្វល់នឹង​ពាក្យនិ​ន្ទាបុរាណនិយម​​ទាំងនោះឡើយ ពោល​គឺនាងមាន​តែ​ប្រែង​​សម្ញែងបង្អួត​រាងដ៏​ស្រលូនរបស់ខ្លួន​កាន់តែ​ខ្លាំង​ថែមទៀតផង ។~

ជាក់ស្ដែងថ្មីៗនេះ តួឯកស្រីក្នុងបទចម្រៀង «ទឹកលុយសម្លាប់ចិត្តខ្ញុំ» ព្រីម លីហ្សា បាន​បង្ហា​ញ​​​រូបភាព​ប៉ុន្មាន​សន្លឹក​លើទំព័រហ្វេសប៊ុករបសខ្លួន បែប​ស៊ិចស៊ី​បញ្ចេញ​ដើម​ទ្រូង​យ៉ាង​ទ្រ​លុក​​​​​​ទ្រលន់ ធ្វើឱ្យ​អ្នកទស្សនា​ព្រឺព្រួច​អារម្មណ៍ ពិសេសបុរសៗ​ឃើញ​ហើយ​ច្បាស់ជា​លាន់​មាត់ទាប់ការសរសើរឱ្យនៅស្ងៀមមិនបានឡើយ​ ។~

ជាមួយនឹងរូបភាពគួរទាក់ភ្នែកបុរសៗនោះ ព្រីម លីហ្សា មិនបាន​ភ្ជាប់​ពាក្យ​ពេចន៍​អ្វី​មក​ជា​មួយ​ឡើយ ប៉ុន្តែក៏​មាន​ការ​បញ្ចេញមតិជា​ច្រើនដោយសរសើរ​តារាស្រីរូប​នេះថា​ស្រស់​ស្អាត ខណៈ​​ដែលមតិមួយចំនួនតូចហាក់មិន​ពេញចិត្ត ដោយពួកគេគិត​ថាការស្លៀក​ពាក់​បែប​ស៊ិច​ស៊ី​ជ្រួលពេកនេះ គឺអាចធ្វើតម្លៃស្ត្រីខ្មែរកាន់តែធ្លាក់ចុះ ៕~