Home ព័ត៌មានថ្មីៗ hasha គ្រប់គ្នាឆ្ងល់ហើយលោកគ្រូ! គ្រូមហាជ័យធ្លាប់ថា អ្នកឆ្លងកូវីដគឺមកពីអត់កាន់សីល៥ ប៉ុន្តែពេលនេះមានព្រះសង្ឃ​​ឆ្លងកូវីដព្រាតនោះយ៉ាងមិចវិញ

hasha គ្រប់គ្នាឆ្ងល់ហើយលោកគ្រូ! គ្រូមហាជ័យធ្លាប់ថា អ្នកឆ្លងកូវីដគឺមកពីអត់កាន់សីល៥ ប៉ុន្តែពេលនេះមានព្រះសង្ឃ​​ឆ្លងកូវីដព្រាតនោះយ៉ាងមិចវិញ

285
0

គិត​ត្រឹម​ឆមាស​ទី​១ ដើមឆ្នាំ​២០២១ នៅ​ទូ​ទាំង​ប្រទេស មាន​ព្រះសង្ឃ​ប្រមាណ​២៣៩​អង្គ បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ខណៈ​ពេល​ព្រះសង្ឃ​ដែល​កំពុង​សម្រាក​ព្យាបាល​មាន​ចំនួន​១៧១​អង្គ​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ក្រសួង​ធ​ម្មា​ការ និង​សាសនា ដែល​ទទួល​បាន​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២១​នេះ​។~

របាយការណ៍​ខាងលើ បាន​បង្ហាញ​ថា រាជធានី​ភ្នំពេញ និង​ខេត្ត​ត្បូងឃ្មុំ ឈានមុខ​គេ​ដោយ​មាន​ព្រះសង្ឃ​ឆ្លង​ច្រើន​ជាងគេ ក្នុង​ពេល​រហូត​មក​ទល់​ពេល​នេះ គឺ​មាន​ព្រះសង្ឃ​ចំនួន​២​អង្គ​ហើយ​ដែល​បានសុគត​ដោយសារ​ជំងឺ​កូ​វី​ដ​១៩​នេះ​។~

របាយការណ៍​បញ្ជាក់​ថា រាជធានី​ភ្នំពេញ មាន​ព្រះសង្ឃ​ចំនួន​១៣៤​អង្គ​ដែល​បាន​ឆ្លង​កូ​វី​ដ​១៩ និង​កំពុង​សម្រាក​ព្យាបាល​ចំនួន​៦៨​អង្គ ជា​សះស្បើយ​៦៥​អង្គ និង​សុគត​ចំនួន​១​អង្គ​។ ខេត្តកណ្តាល ឆ្លង​១​អង្គ និង​ជា​សះស្បើយ​១​អង្គ ខណៈ​ពេល​ខេត្តកំពត មាន​ឆ្លង​ចំនួន​១០​អង្គ និង​កំពុង​សម្រាក​ព្យាបាល​ចំនួន​១០​អង្គ​។~

ដោយឡែក​ខេត្ត​ត្បូងឃ្មុំ មាន​ករណី​ឆ្លង​ចំនួន​៨៨​អង្គ និង​សម្រាក​ព្យាបាល​៨៨​អង្គ ហើយ​ខេត្តព្រៃវែង​មាន​ចំនួន​៤​អង្គ កំពុង​សម្រាក​ព្យាបាល​ចំនួន​៣​អង្គ និង​សុគត​ចំនួន​១​អង្គ​។ ខេត្តស្វាយរៀង មាន​ករណី​ឆ្លង​ចំនួន​១​អង្គ កំពុង​សម្រាក​ព្យាបាល​ចំនួន​១​អង្គ ខណៈ​ពេល​ខេត្តកំពង់ចាម​មាន​ករណី​ឆ្លង និង​កំពុង​សម្រាក​ព្យាបាល​ចំនួន​១​អង្គ​។~

របាយការណ៍​ដដែល​បញ្ជាក់​ថា បើ​គិត​ពី​ស្ថិតិ​ព្រះសង្ឃ​ពុទ្ធសាសនា សាសនិក​ឥ​ស្លា​ម និង​សាសនិក​គ្រិស្ត ដែល​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ នៅ​ទូ​ទាំង​ប្រទេស មាន​ចំនួន​សរុប​៤៤៥​នាក​/​អង្គ​។~

អ្នកនាំពាក្យ​ក្រសួង​ធម្មការ និង​សាសនា លោក សេង សុ​មន្នី បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា ពាក់ព័ន្ធ​បញ្ហា​ជំងឺ​កូ​វី​ដ​១៩​នេះ កន្លង​មក លោក​រដ្ឋមន្ត្រី​បាន​ធ្វើការ​ណែនាំ​ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ និង​បាន​ដាក់​ចេញ​នូវ​សារាចរ​ណែនាំ សង្ឃ ប្រកាស​នានា​អោយ​អនុវត្តន៍​រួច​ហើយ​ដែរ​។~

លោក​បញ្ជាក់​ថា លោក​រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា តែងតែ​ជំរុញ​អោយ​មន្ត្រី​ធម្មការ សហការ​ជាមួយ​អាជ្ញាធរ​ដែនដី ដើម្បី​អនុវត្ត​កិច្ច​ការងារ​ដែល​ត្រូវធ្វើ​នៅ​ចំពោះ​មុខ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​នេះ​។~

បើ​តាម​លោក សេង សុ​មន្នី បានឱ្យ​ដឹ​ថា សម្រាប់​ព្រះសង្ឃ​ដែល​បាន​ប៉ះពាល់ និង​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នោះ គឺ​អាជ្ញា​មូលដ្ឋាន​បាន​អនុវត្តន៍​តាម​សេចក្តីណែនាំ​របស់​ក្រសួងសុខាភិបាល និង​បាន​ជួយ​ឧ​ត្ថ​ម្ភ និង​ប្រគេន​ព្រះសង្ឃ​នូវ​គ្រឿង​ឧបភោគបរិភោគ​ផ្សេង​ៗ និង​សន្សំ​សំចៃ​សម្រាប់​ព្រះ​អង្គ​ប្រើប្រាស់​នៅ​តាម​កុ​ដ្ឋ ដែល​ព្រះសង្ឃ​គង់នៅ​តាម​វត្ត​នីមួយ​ៗ។~

រំលឹកថា គ្រូអនឡាញ់វ័យក្មេងម្នាក់មានរហស្សនាមថា «គ្រូមហាជ័យ» ធ្លាប់បានឆ្លើយតបទៅនិងសំណួរ តើកូវីដ១៩ ពេលណាបានចប់? យ៉ាងដូច្នេះថា៖~

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​«លោកគ្រូចង់ប្រាប់ថា ៥ ឆ្នាំទៀត បន្តិចទៀត កូវីដហ្នឹងនឹងរសាយបន្តិចម្តងៗ នឹងមានវ៉ាក់សាំងលើកទី៣អីហ្នឹង មានថ្នាំលេប គឺវានឹងក្លាយជាជំងឺធម្មតា កូនឯងយល់ទេ…! លោកគ្រូប្រមើលមើល និងទំនាយទាយឲ្យកូន ទៅតាមបារមីបំភ្លឺប្រាប់ថា ៥ ឆ្នាំទៀត អ្នកណាកាន់សិល៥ គឺរួចផុត បាទ កាន់សិល៥ហើយ គឺត្រូវពាក់ម៉ាស់ បាញ់អាល់កុល ចាក់វ៉ាក់សាំងផង…»។~

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គ្រូរូបនេះ ក៏នៅបានបញ្ជាក់ឲ្យកាន់តែហួសចិត្តទៀតថា អ្នកខ្លះចាក់វ៉ាក់សាំងហើយនៅតែឆ្លងកូវីដទៀត គឺដោយសារអត់កាន់សិល៥ រួមបញ្ចូល។~

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទន្ទឹមនេះផងដែរ ឃើញថាមានមហាជនជាច្រើន ដែលមានការហួសចិត្តខ្លាំង បានស្នើដល់ក្រសួងដែលពាក់ព័ន្ធ គួរតែចាត់វិធានការណាមួយតាមផ្លូវច្បាប់ ទៅលើបុគ្គលដែលយកជំនឿ មកនិយាយផ្សព្វផ្សាយ និង Live តាមបណ្ដាញសង្គម៕~ ប្រភព៖ roneat