Home 4ever ស៊យលែងនិយាយ! បុរសម្នាក់ផ្តាំជាពិសេសណា បើមិចចង់មានលុយហើយ មិនបានចាយដូចគាត់ព្រោះតែ ការសន្សំលុយក្នុងទូរបែបនេះ….

ស៊យលែងនិយាយ! បុរសម្នាក់ផ្តាំជាពិសេសណា បើមិចចង់មានលុយហើយ មិនបានចាយដូចគាត់ព្រោះតែ ការសន្សំលុយក្នុងទូរបែបនេះ….

52
0

ប្រិយមិត្តជ្រាបហើយថា ការរកប្រឹងរកស៊ីដើម្បីអោយមានបានដូចគេដូចគេឯងនោះ ម្នាក់ៗខំប្រឹងណាស់គ្មានពេលសំរាកគ្មានពេលទំនេះនោះទេ ក៏ព្រោះតែពេលគ្មានលុយនោះវាពិបាក ដូចជាចង់ទិញរបស់ដែលខ្លួនចូលចិត្ត ចង់ទិញផ្ទះ ទិញឡាន រឺក៏ប្រើប្រាស់ពេលចាំបាច់នោះ~

បើគ្មានលុយនោះវាពិបាកណាស់។ ហើយអ្នកខ្លះក្រោយពីការប្រឹងរកលុយបានច្រើនហើយនោះ អ្នកខ្លះចាយវាយផ្តេសផ្តាស រឺឯអ្នកខ្លះវិញក៏បានខិតខំសន្សំទុកព្រោះមិនចង់អោយក្រវាពិបាកណាស់ ហេតុនេះហើយទើបអ្នកខ្លះ ក៏បានខិតខំសន្សំទុក ព្រោះបើចង់បង្កើតមុខរបស់អីវាងាយស្រួល ហើយបើចង់ប្រើការលុយនោះពេលមានការចាំបាច់អីគឺវាមានការងាយស្រួល។ ~

យ៉ាងណាមិញ ការទុកដាក់លុយពិតជាសំខាន់ណាស់ ព្រោះក្រដាសប្រាក់កាលណាតែទុកដាក់មិនបានត្រឹមត្រូវ និង កន្លែងដែលគ្មានសុវត្ថិភាពនោះ ប្រាកដណាស់នឹងធ្វើឱ្យខូចជាក់ជាមិនខាន ។ មួយរយៈពេលមុន នៅលើបណ្ដាញសង្គមហ្វេសប៊ុក ~

មានការចាប់អារម្មណ៍ បន្ទាប់ពីម្ចាស់គណនីឈ្មោះ សុខ ហេង បានចេញមកបង្ហោះរូបភាពលុយរបស់ខ្លួនដែលបានខូចខាតទាំងទឹកចិត្តក្រៀមក្រំ សោកស្ដាយ ព្រោះតែគាត់បានយកលុយទុកសន្សំដាក់ក្នុងទូឈើមិនប៉ុន្មានផង ស្រាប់តែក្រដាសលុយនោះខូចដាច់ខ្ទេចខ្ទីស្ទើរអស់ ។~

ម្ចាស់គណនីនេះបានបង្ហោះរៀបរាប់ថា ៖ «មានលុយមិនចេះចាយ សេដ បងប្អូនកុំយកតម្រាប់តាមខ្ញុំ បើមានលុយចាយឱ្យអស់ៗទៅ» ។ តាមរយៈសារម្ចាស់គណនីខាងលើ ក៏ចង់ផ្ដាំផ្ញើដល់បងប្អូនទាំងអស់ឱ្យបង្កើនការទុកដាក់ចំពោះលុយកាក់ឱ្យបានល្អ គួរកុំទុកដាក់ដូចគាត់ ព្រោះអាចនឹងខូចខាតលុយបង់ការអស់ទទេៗ ហើយនេះក៏គួរទុកជាមេរៀនមួយផងដែរ ៕~

<>