Home ជីវិត និងសង្គម ការលះបង់អ្នកគ្រូធំធេងណាស់! សង្គ្រោះគេបាន តែមិនអាចសង្គ្រោះខ្លួនឯង ចុងក្រោយអ្នកគ្រូពេទ្យនៅស្លាប់ដោយសារ….

ការលះបង់អ្នកគ្រូធំធេងណាស់! សង្គ្រោះគេបាន តែមិនអាចសង្គ្រោះខ្លួនឯង ចុងក្រោយអ្នកគ្រូពេទ្យនៅស្លាប់ដោយសារ….

74
0

ថ្មីៗនេះកាលពីថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០២១ មានរឿងមួយដ៏សោកសៅ និងសោកស្តាយបំផុតក៏ព្រោះតែអ្នកគ្រូពេទ្យម្នាក់ជាជនជាតិថៃ ជាគិ​លានុប​ដ្ឋា​យិ​កា ហើយបានស្លាប់បាត់បងជីវិតដោយសារ ឆ្លងជំងឺកូវីដ-១៩។ ~

ហើយបើតាមការអោយដឹងនោះ គាត់មានឈ្មោះថា Praepat Thanyawat Taweesuk ហើយជំុវិញការបាត់បងគាត់ផងដែរនោះ ត្រូវគេអោយដឹងថា គាត់នាង ​បានធ្វើតេស្តរក​ឃើញ​មាន​វិជ្ជមាន​កូវីដ-១៩ ​នៅថ្ងៃ​ទី​៣០ ខែ​មិ​ថុ​នា ​~

រហូតមកដល់ថ្ងៃទី ៤ ខែ កក្កដា ​អការជំងឺ​របស់នាង​ចាប់ផ្តើម​ធ្វើទុក្ខខ្លាំង​ឡើង ធ្វើឱ្យ​សម្ពាធ​ឈាម​ចុះទាប និង​ត្រូវការ​ជំនួយដោយអុកស៊ីហ្សែន ។ ហើ​យ​នៅថ្ងៃទី ១៩ ខែ កក្កដា អាការកាន់តែអាក្រក់ៗទៅ រហូតដល់នាង~

ត្រូវបានបញ្ជូនទៅកាន់បន្ទប់ ICU ដើម្បីសង្គ្រោះបន្ទាន់ ។ ប៉ុន្តែជាអកុសល អ្នក​គ្រូ​ពេទ្យ បានស្លាប់បាត់បង់ជីវិតនៅរសៀលថ្ងៃទី ២៣ ខែ កក្កដា ដោយសារតែអាការធ្ងន់ធ្ងរខ្លាំង ។ សូមបញ្ជាក់ផងដែរថា គាត់បានចូលជាក្រុមគ្រូពេទ្យសកម្មជួរមុខ~

ក្នុងការចុះបំពេញបេសកកម្ម ប្រ​យុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងប្រទេស បានប្រមាណជាង ១ឆ្នាំមកហើយ​ ។ ចំពោះការបាត់បង់គ្រូពេទ្យដ៏ល្អផងដែរនោះ រូបភាពដ៏ក្រៀមរបស់គាត់បានត្រូវចែកចែករំលែកតៗគ្នាពាសពេញក្នុងបណ្ដាញសង្គម~

ឃើញមាន​ គិលានុបដ្ឋាយិកា ​និង ​បុគ្គលិក​ពេទ្យប្រុស​​ស្រី​​ជា​ច្រើ​ន​នា​ក់ បានជួរជា​​ឈរ​អមសង​​ខាង​​ផ្លូវ​ដើរ ​ដើម្បីជូន​ដំណើរ​សពអ្នកគ្រូពេទ្យ ដែល​បាន​ស្លាប់​បាត់បង់​ជីវិត ដោយសារឆ្លងជំងឺកូវីដ-១៩ ពីការលះ​បង់ដ៏​ធំ​ធេ​ង​ដើ​ម្បី​បំពេញការងារ​របស់​គាត់ ចេញ​ពីមន្ទីរ​ពេទ្យ​មួយ​​ក​ន្លែង ​​នៅក្នុងទីក្រុងបាងកក ៕~