Home 4ever មហាជនហួសចិត្ត! ទឹកដោះម្តាយថ្លៃមែន ឡានស្ទើរដាច់ជាពីរ បែរជាម្ចាស់ត្រូវត្រឹមតែ…..

មហាជនហួសចិត្ត! ទឹកដោះម្តាយថ្លៃមែន ឡានស្ទើរដាច់ជាពីរ បែរជាម្ចាស់ត្រូវត្រឹមតែ…..

230
0

ស្រុកព្រៃនប់៖ ពិតជាខ្លាំងមែនរថយន្តប្រូសមួយគ្រឿង តាមបុកដើមដូងដល់ក្នុងចំការ.! សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង១៤និង២០នាទីថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០២១ មានករណី គ្រោះថ្នាក់មួយកើតឡើងដោយខ្លួនឯង~

នៅចន្លោះ គីឡូម៉ែត្រ១៦៥.១៦៦ ស្ថិតក្នុងភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ រថយន្តម៉ាកប្រូស ផ្លាកលេខភ្នំពេញ2BE-2342 ពណ៌ក្រហម ក្នុងទិសដៅ ភ្នំពេញទៅ ក្រុងព្រះសីហនុ~

អ្នកបើកបរ ឈ្មោះ ហ៊ុន សារ៉ាត់ ភេទប្រុស អាយុ34ឆ្នាំ រស់នៅសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជយ័ រាជធានីភ្នំពេញ។~

លុះមកដល់ចំណុចកេីតហេតុខាងលេីរថយន្តបានរេចង្កូតទៅខាងឆ្វងដៃធ្លាក់ប្រលាយទៅប៉ះដើមដូងប្រេង រងការខូចខាតយ៉ាងតំណំ តែមិនបណ្តាលឲរងរបួសដល់អ្នកបេីកបរឡេីយ ។~

បច្ចុប្បន្នម្ចាស់រថយន្តបានស្ទូចរថយន្តយយកទៅជុសជុលដោយខ្លួនឯង ហើយក្រោយពីមហាជនឃើញដូច្នេះហើយ មហាជនគ្រប់គ្នាបាននិយាយ ម្ចាស់រថយន្តនេះពិតជាមានសំណាងខ្លះណាស់ អាចនិយាយថា សំណាង់១ ក្នុង១លានគ្រោះថ្នាក់ហើយ~

ព្រោះបើមើលតាមសភាពជាក់ស្តែងនោះ រយថន្តនោះខូចខាតខ្លាំងណាស់ សឹងតែដាច់ជាពីរកំណាត់ទៅហើយ តែអ្វីដែលមហាជនហួសចិត្តនោះ ម្ចាស់រថយន្ត បែរជាមានគ្រោះថ្នាក់តែបន្តិចបន្តួចតែប៉ុណ្ណោះ ហើយមហាជនគ្រប់គ្នាបាននេះយាយថា~

ប្រហែលជាមកពីទឹកដោះម្តាយថ្លៃហើយ ដែលសំដៅលើគុណបុណ្យឪពុកម្តាយគាត់ខ្លាំងណាស់ ដែលអាចការពារគ្រំគ្រងកូនអាចជៀសផុតពីគ្រោះថា្នក់ដ៏ខ្លាំងបែបនេះ។~