Home 4ever មូលហេតុភ្ញាក់ផ្អើលបែបនេះសោះ ទើបអតីតតារាចម្រៀងដ៏ល្បីល្បាញឆោម ប៊ុនយ៉ុង សាងផ្នួសរយៈពេលជាង ១៣ ឆ្នាំមកហើយ ទើបថ្ងៃនេះព្រមទម្លាយអាថ៌កំបាំងមួយនេះ

មូលហេតុភ្ញាក់ផ្អើលបែបនេះសោះ ទើបអតីតតារាចម្រៀងដ៏ល្បីល្បាញឆោម ប៊ុនយ៉ុង សាងផ្នួសរយៈពេលជាង ១៣ ឆ្នាំមកហើយ ទើបថ្ងៃនេះព្រមទម្លាយអាថ៌កំបាំងមួយនេះ

303
0

ពិតជាមិនគួរអោយជឿមែន អតីតតារាចម្រៀងដ៏ល្បីល្បាញរបស់កម្ពុជាមួយរូប លោក ឆោម ប៊ុនយ៉ុង បានលាពីជីវិតហ៊ឺហារ រយៈពេលជាង ១៣ ឆ្នាំមកហើយ បែរជាទៅសាងផ្នួសបម្រើព្រះពុទ្ធសាសនា ~

យកព្រះធម៌ធ្វើជាមិត្តផ្លាស់ប្ដូរពីការបកស្រាយ​បទ​ចម្រៀងមកកាន់សៀវភៅកម្ពីរធម៌ ទន្ទេញបាលី លះបង់កាមកិលេសលោកី តាំងចិត្តស្ងប់ស្ងាត់ សូមត្រឹមពានាស្បង់ចីវរ រស់នៅក្នុងជីវិតស្ងប់សុខបំផុត ។~

ហើយចំពោះចំងល់ដែលមហាជននៅតែងតែឆ្ងល់ថា ហេតុអ្វីបានជាព្រះអង្គសម្រេចចិត្តមកសាងផ្នួសនោះ តើមានអ្វីកើតឡើងចំពោះព្រះអង្គនោះ? គឺមិនមាននណារដឹងឡើយ តែស្រាប់តែថ្មីៗនេះ មានព័ត៌មានក្នុងស្រុកមួយបានទៅស្រាយចំងល់ទាំងនេះ~

ដោយបានសុំសំភាសន៏ជាមួយព្រះអង្គ ឆោម ប៊ុនយ៉ុង ហើយព្រះអ្គងបានមានសង្ឃដីកាថា ថា ព្រះអង្គក៏មិននឹកស្មានដល់ដែរចំពោះការសម្រេចចិត្តបួសនេះ ព្រោះថាកាលនោះលោកបងត្រៀមខ្លួនរួចរាល់ដើម្បីចាកចេញទៅក្រៅប្រទេសហើយ ~

តែរឿងរ៉ាវហាក់ដូចជាមានអ្នកណាបានកំណត់ទុក លោកបងបានធ្លាក់ខ្លួនភ្លឹកបាត់បង់ស្មារតីអស់រយៈពេលប្រមាណជា ៣ ខែ ឯណោះ ។ ក្នុងកំឡុងពេលភ្លឹកនោះ មានតែលោកបងអង្គឯងប៉ុណ្ណោះដែលដឹងថាខ្លួនឯងបានធ្វើអ្វីខ្លះ លុះភ្ញាក់ដឹង~ស្មារតីពីការភ្លឹកវិញ ព្រះភិក្ខុ ឆោម ប៊ុនយ៉ុង ក៏សម្រេចចិត្តថានឹងទៅបួសតែម្ដង ។