Home 4ever ហួសចិត្តគ្រប់គ្នា! ពេទ្យខំពន្យល់ណែនាំថា កូនក្នុងផ្ទៃនឹងមានបញ្ហាហើយ បែបជាធ្វើមិនខ្វល់ មិនជឿ ចុងក្រោយស្រាប់តែជួយរឿងអកុសលបែបនឹងភ្លាមៗ

ហួសចិត្តគ្រប់គ្នា! ពេទ្យខំពន្យល់ណែនាំថា កូនក្នុងផ្ទៃនឹងមានបញ្ហាហើយ បែបជាធ្វើមិនខ្វល់ មិនជឿ ចុងក្រោយស្រាប់តែជួយរឿងអកុសលបែបនឹងភ្លាមៗ

147
0

ជារឿងមួយដ៏គួរឱ្យក្រៀមក្រំ និងសោកស្តាយជាទីបំផុត នៅពេលដែលស្ត្រីម្នាក់ពពោះកូន អាយុជាង ៣៨សប្តាហ៍ទៅហើយ ត្រូវជួបរឿងអកុសល បណ្តាលឱ្យកូនស្លាប់ក្នុងពោះ ដោយសារការសម្រេចចិត្តខុសមួយពេល។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​~

បើតាមស្ត្រីម្នាក់ ដែលមានឈ្មោះថា ណាវី បានបង្ហោះចែកចាយសំណេរមួយថា «ថ្ងៃនេះមកចែករំលែកបទពិសោធន៍មួយ ដែលខ្ញុំបានជួបផ្ទាល់ ខ្ញុំបានជួបបងស្រីម្នាក់ គាត់មានទម្ងន់38សប្តាហ៍2ថ្ងៃ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​~

គាត់ទម្ងន់កូនទី2 កូនទី1គាត់សម្រាលដោយធម្មជាតិ បានកូនស្រីម្នាក់ ដោយឡែកកូនទី2នៅពេលដែលគាត់ទៅEchol លោកគ្រូអេកូ បាននិយាយថា បងគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យខាងសម្ភពទៅ ព្រោះទឹកភ្លោះបងនៅសល់តែ2cm ទេ ហេីយទឹកភ្លោះបងល្អក់ទៀត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​~

ភ្លាមៗនោះ គិលានុបដ្ឋាកយិកា ក៏បាននាំគាត់នៅកាន់ផ្នែកសម្ភព ដេីម្បីឱ្យគាត់ពិភាក្សាជាមួយគ្រូពេទ្យឯកទេស នៅពេលដែលគាត់ជួប លោកគ្រូពេទ្យក៏បានពិនិត្យ និងមេីលតាមក្រដាសEcholផងដែរ លោកគ្រូពេទ្យបានសន្និដ្ឋាន និងពន្យល់ឱ្យគាត់វះ ហេីយត្រូវតែវះភ្លាមទៀតផង ព្រោះទឹកភ្លោះតិចពេកនិងល្អក់ ព្រោះជាធម្មតាទឹកភ្លោះ នៅអាយុគក៌ប៉ុណ្ណឹងយ៉ាងតិចក៏បាន10cmដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​~

តែគាត់បានប្រាប់ទៅគ្រូពេទ្យវិញថា កូនខ្ញុំមិនទាន់ដល់ថ្ងៃកេីតទេលោកគ្រូ ហេីយទឹកភ្លោះនិងវាមិនអីទេឱ្យតែខ្ញុំខំញ៊ាំទឹកទៅវាឡេីងវិញហេីយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​~

លោកគ្រូពេទ្យក៏បានប្រាប់ និងពន្យល់បន្ថែមទៀត ទាក់ទងនិងទឹកភ្លោះ ព្រោះវាអាចគ្រោះថ្នាក់ដល់ជីវិតកូនក្នុងផ្ទៃ តែគាត់នៅតែចចេសមិនព្រមធ្វេីតាមគ្រូពេទ្យទាល់តែសោះ លោកគ្រូពេទ្យបាននិយាយទៀតថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​~

បេីបងគិតថា ខ្ញុំពន្យល់បងនេះ គឺបង្ខំឱ្យបងវះបងអាចទៅគ្លីនិច និងមន្ទីរពេទ្យផ្សេងពិនិត្យបន្លែមទៀតបាន ដេីម្បីកុំឱ្យមានគ្រោះថ្នាក់ ហេីយអាចពិភាក្សាជាមួយគ្រួសារបងបាន តែខ្ញុំសូមឱ្យបងគិតឱ្យលឿន កុំឱ្យលេីសមួយថ្ងៃណា បងឆាប់មកពេទ្យវិញ បេីសិនបងគិតថា កូនបងបង្រាស់ខ្សោយ និងមិនបង្រាស់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​~

ស្រាប់តែ៣ថ្ងៃក្រោយ គាត់ក៏បានមកពិនិត្យម្តងទៀត ព្រោះគាត់ថាកូនមិនបង្រាស់សោះ ហេីយគាត់ក៏គ្មានធ្លាក់ឈាមអីរដែរ ស្រាប់តែពេលEchol ជាអកុសលអីគ្រូពេទ្យបាននិយាយថា កូនគាត់បានស្លាប់ក្នុងពោះ២ថ្ងៃហេីយ ហេីយនៅពេលនោះ គាត់បានយំជាខ្លាំង ផ្អេីលអស់អ្នកមកពិនិត្យសុខភាព។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​~

ហេីយគាត់ក៏បានទៅពិគ្រោះ ដេីម្បីយកកូនដែលស្លាប់ក្នុងពោះចេញ ទីបំផុតគាត់ក៏បានសម្រេចចិត្តយកកូនដែលស្លាប់នោះចេញ តាមរយៈការវះកាត់ ដោយកូននោះជាកូនប្រុស មានទម្ងន់3850g ហេីយទារកនោះរបកស្បែកនៅផ្នែកខ្លះៗ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​~

រឿងខាងលេីនេះ ខ្ញុំចង់ចែករំលែកឱ្យម៉ាក់ថា កុំធ្វេសប្រហែសឱ្យសោះ ចំពោះទារកក្នុងផ្ទៃ ទោះកូនទី១ សម្រាលធម្មជាតិបាន ក៏មិនប្រាកដថាកូនទី២ វារលូនដូចកូនទី១ដែរ វាអាចទាក់ទងនិងបញ្ហាសុខភាពយេីងដែរ មិនអាចនឹងសម្រាលធម្មជាតិបានដូចករណីកូនខាងលេី ពេលខ្លះវាអាចទាក់ទងនិងបញ្ហាជាច្រីនទៀត ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​~

ដូចជា កូនទទឹងពោះ កូនបង្ហាញទម្រង់ជេីងមកមុន សុកពាំងមាត់ស្បូន ក្រលាភ្លេីង ទឹកនោមប្រៃ លេីសសម្ពាធឈាមធ្ងន់ធ្ងរ កង្វះគ្រាប់ឈាមក្រហមធ្ងន់ធ្ងរ ដូច្នេះម៉ាក់ៗគួរតែទៅពិនិត្យសុខភាព ឱ្យបានទៀងទាត់ ញ៊ាំទឹកឱ្យបានច្រីន និងលេបថ្នាំជាតិដែកឱ្យបានគ្រប់គ្រាន់ យ៉ាងតិចបំផុត៩០គ្រាប់ អំឡុងពេលមានផ្ទៃពោះ និង៤២គ្រាប់ក្រោយសម្រាល»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​~

យ៉ាងណាក៏ដោយ នេះជាបទពិសោធន៍មួយ សម្រាប់ស្ត្រីដែលមានផ្ទៃពោះ និងក្រុមគ្រួសារ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងត្រូវទទួលស្តាប់ការណែនាំ របស់គ្រូពេទ្យជំនាញ ជៀសវាងស្តាយក្រោយ ដូចករណីខាងលើ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​~