Home ព័ត៌មានថ្មីៗ កាន់តែមកគៀកហើយ! មន្ត្រី​ជាន់ខ្ពស់សុខាភិបាល​ថាកូវីដដែលតា មកដល់ភ្នំពេញហើយ ប៉ុន្តែមិនទាន់….

កាន់តែមកគៀកហើយ! មន្ត្រី​ជាន់ខ្ពស់សុខាភិបាល​ថាកូវីដដែលតា មកដល់ភ្នំពេញហើយ ប៉ុន្តែមិនទាន់….

194
0

មេរោគ​កូ​វីដ​១៩ ប្រភេទ ដែល​តា ជា​ប្រភេទ មេរោគ បំ​លែង​ថ្មី ដែលមាន​លក្ខណៈ​កាច​សាហាវ​ហើយ​ជំងឺ​នេះ​ប្រភេទ​នេះ​បាននិងកំពុង​រីក​រាល​ដាល យ៉ាងខ្លាំង​នៅលើ​ពិភពលោក ក្នុងនោះ​ប្រទេស​កម្ពុជា ក៏​ជា​ប្រទេសមួយ​ដែល​បាន និង​កំពុង​ទទួលរង​នូវ​ជម្ងឺ​ប្រភេទ​ថ្មី​នេះ​ផងដែរ ហើយ​ក្នុង​រយៈពេល​បី​ខែ​ខាងមុខនេះ មេរោគ​បំ​លែង​ថ្មី​មួយ​នេះ​វា​នឹង​បង្កើន​ការ​រាតត្បាត​យ៉ាងខ្លាំង​នៅលើ​ពិភពលោក ទាំងមូល ។​~

​លោក ងី មាន​ហេង ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ នៅក្នុង​កិច្ចប្រជុំ​តាមរយៈ video conference ជាមួយ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ ក្រោម​អធិបតីភាព​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​នៅ​សាលា​រាជធានី ភ្នំពេញ កាលពី​ថ្ងៃទី​២៨ កក្កដា ឆ្នាំ​២០២១ ដើម្បី​ពិភាក្សា~

លើ​ការត្រៀម​បើក យុទ្ធនា​ការចាប់រ​វាក់​សាំង​កូរ៉េ​ដ​-១៩ (​ស៊ី​ណូ​ប៉ាក់​) ដល់​កុមារ និង​យុវវ័យ អាយុ​ចាប់ពី ១២ ដល់​អាយុ ក្រោម​១៨ ឆ្នាំ នៅ​រាជធានី​ភ្នំពេញ ថា ៥​ថ្ងៃ​ចុង​ក្រោយនេះ មេរោគ កូ​វីដ​១៩ ប្រភេទ ដែល​តា បាន​ថយចុះ​ប្រមាណ​១​ភាគ​៤ (១/៤ ) ហើយ​បើ​ប្រៀបធៀប ទៅនឹង​ខែ​មុន ក៏មាន​ការថយចុះ​ផងដែរ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី ក្រសួង​សុខា ភិ​បាល​ដូចជា​អាជ្ញាធរ​រ​រាជធានី​ភ្នំពេញ បាន​ត្រៀមលក្ខណៈ​ទប់ទល់​កូ​វីដ​១៩ ប្រភេទ ដែល​តា​នេះ​យ៉ាង​ម៉ឺងម៉ាត់​ផងដែរ​។~

​លោក​បញ្ជាក់ទៀតថា ពិភពលោក​យើង ៣​ខែ​ខាងមុខនេះ នឹង​មានការ​រាតត្បាត ដ៏​ធំ​មួយ ពី​ប្រភេទ​ជំងឺ​កូ​វីដ​១៩ បំ​លែង​ថ្មី​(​ដែល​តា​) ខណៈ​ដែរ​ជំងឺ​នេះ បានមក​ដល់ រាជធានី​ភ្នំពេញ​ហើយ តែ​វា​មិនទាន់​ចូល​ទៅដល់​សហគមន៍​នៅឡើយ​ទេ​។~

ជាការ​ទស្សន៍ទាយ​រប​ស់​ពិភពលោក គឺ ៣​ខែ​ខាងមុខនេះ នឹងមាន​ការរីក​រាល​ដាល ជំងឺ​កូ​វីដ​១៩ បំ​លែង​ថ្មី​(​ដែល​តា​)​នេះ យ៉ាងខ្លាំង ។ ទន្ទឹមនឹងនេះ​ប្រទេស​កម្ពុជា បានដាក់​ចេញ​ជា​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​បំផុត​ផងដែរ ដើម្បី​បង្ការ​និង​ទប់ស្កាត់ ជំងឺ​នេះ​កុំ​ឲ្យ​មាន​ការរីក​រាលដាល​ធំ​ឡើង​ទៀត​។~

​គួរបញ្ជាក់​ផងដែរ​ថា​៖ ពាក់ព័ន្ធ​នឹង​វិធានការ​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩ បំ​លែង​ថ្មី​(​ដែល​តា​) កុំអោយ​ឆ្លង​រាលដាល​ចូលក្នុង​សហគមន៍​ប្រមុខ​រាជរដ្ឋាភិបាល កម្ពុជា បានសម្រេច​បិទ​ខ្ទប់​ភូមិសាស្ត្រ ខេត្ត​ចំនួន​៨​ផងដែរ ដែល​ក្នុងនោះ មាន​ខេត្តកោះកុង ពោធិ៍សាត់ ~

បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧ​ត្ត​រ​មានជ័យ ព្រះវិហារ និង ខេត្តសៀមរាប ជា​បណ្ដោះអាសន្ន​សម្រាប់រ​យៈ​ពេល​១៤​ថ្ងៃ ដោយ​ ​គិត​ចាប់ពី​វេលា​ម៉ោង​២៣​និង​៥៩​នាទី ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២១ រហូតដល់ ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២១ ៕​ ប្រភព៖ Rorneat~