Home ព័ត៌មានថ្មីៗ នោះ​កញ្ញារ៉ូស (Rose) ថាទំរាំតែរៀនចប់បរិញ្ញាប័ត្រ ជះលុយដូរឡានអស់៥គ្រឿងហើយនូវមាន….

នោះ​កញ្ញារ៉ូស (Rose) ថាទំរាំតែរៀនចប់បរិញ្ញាប័ត្រ ជះលុយដូរឡានអស់៥គ្រឿងហើយនូវមាន….

256
0

នៅមុននេះ តារាសម្ដែងស្រីល្បីមានរឿងអាស្រូវមិនសូវដាច់កញ្ញា អាណា រ៉ូស បានបង្ហោះរូបភាពពីអតីតកាលមួយសន្លឹក បង្ហាញពីសម្រស់របស់ខ្លួនកាលពី៦ឆ្នាំមុន ដោយមានភ្ជាប់ជាមួយសំណេររៀបរាប់បញ្ជាក់ ពីជីវភាពឡូយឆាយរបស់ខ្លួន គ្រួសារដូរឡានឱ្យញឹកញាប់នាជំនាន់នោះថា«ចែរ៉ូសម៉ែននុង?? ~

៦ឆ្នាំមុនជំនាន់សក់ប៉ោងជំនាន់នុងម៉ែទិញកូនឡានvisto អោយមួយនឹងកូនម៉ូតូtodayអោយ១ទុក្ខគ្រាន់បង្ហោះលេងកូនឡានvistoដូរគ្រប់ពណ៍លឿង ពណ៍ក្រហមពណ៍ស ពណ៍ខ្មៅ ជំនាន់នុះម៉ែដូរឡានអោយឡើងពាយលុយបង្ហោះមិនឈប់កំពតកំពង់សោម»។~

ជាមួយគ្នានោះ តារាស្រីនិយមសម្ញែងដើមទ្រូង និងភាពស៊ិចស៊ីបង្អួតភ្នែកអ្នកលេងបណ្ដាញសង្គមមុនលស់ថ្ងៃរូបនេះបានបន្ត ធ្វើឱ្យមហាជនអានហើយស្រឡាំងកាំង ពីជីវិតស៊ីវិល័យរបស់ អាណា រ៉ូស បន្តិចថា«គិតទៅពីមុនដើរលេងសាហាវ ចឹងបានថាពីរមុនកាប់ដាវសាហាវហ្មង ហើយទំរាំតែរៀនចប់បរិញ្ញាប័ត្រដូរឡានអស់៥គ្រឿង សាហាវណាស់rose នៅមានរឿងច្រើនទៀតខ្ជិលរៀបរាប់ណាស់»។~

យ៉ាងណាមិញ នៅពីក្រោមការបង្ហោះរៀបរាប់ជីវិតពីអតីតកាល សម្ញែងប្រាប់មហាជនជាសាធារណៈនេះដែរ គេឃើញមានអ្នកលេងបណា្ដញសង្គមជាច្រើនបានចូលបញ្ចេញមតិមិនសូវពេញចិត្ត ឬសើចចំអកជាហូហែរ ប៉ុន្តែក្នុងនោះក៏មានអ្នកទទូចចង់ឃើញក្រុមគ្រួសារ អាណា រ៉ូស ថា«ចែម៉េចមិនដែលផុសរូបមួយគ្រួសារចឹងចង់ឃើញម៉ាកប៉ាចែ»៕~